ភ្នំពេញៈ នៅ១១និង០០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត Ford និងរថយន្តកាមារី កៀរគ្នាខូចខាតបន្តិចបន្តួច បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង។
រថយន្ត Ford ពាក់ផ្លាកលេខ ភ្នំពេញ 2BE-0958 អ្នកបើកបរមិនស្គាល់ឈ្មោះ ជិះ ២នាក់ ប្ដីប្រពន្ធ។
រថយន្ត កាមារី ពាក់ផ្លាកលេខ ភ្នំពេញ 2Q-8809 ជិះ ២នាក់ ប្ដីប្រពន្ធ ដោយប្រពន្ធបានអះអាងថា នាងជានារីលក់ខោអាវតាម Online ។
សូមបញ្ជាក់៖ ករណីនេះ ពុំមានមនុស្សរងរបួសទេ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការសម្របសម្រួល ដោយម្ចាស់ភាគីខាងរថយន្ត Ford ទារសំណងខូចខាត ២០០ដុល្លារ ប៉ុន្តែភាគីខាងរថយន្តកាមារី ឆ្លើយថា ត្រឹម ៣០ ឬ ៥០ដុល្លារទើបមានលទ្ធភាព ស្រាប់តែមួយសន្ទុះក្រោយមកចរចាគ្នា ត្រឹមប្រាក់ ១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើហេតុតែម្ដង៕
មតិយោបល់