ព័ត៌មានជាតិ

Update៖ស្ត្រីដៃឆើតម្នាក់ជិះម៉ូតូឆក់កាបូបលុយបានជិត១០០០០ដុល្លារ តែចុងក្រោយអស់ជីវិតទាំងវ័យក្មេង

ភ្នំពេញ: មានករណីដែលគួរឲ្យភ្ញាក់ផ្អើលមួយដែលបុរសម្នាក់ត្រូវបាន ជនសង្ស័យធ្វើសកម្មភាព ឆក់ កាបូប យកមានលុយប្រហែល១០០០០ដុល្លារ បន្ទាប់មក បុរសខាងលើបាន បើករថយន្តដេញ តាមបំបុកម៉ូតូ របស់ ជនសង្ស័យខ្ទាតផ្លោង ទៅលើ ចិញ្ចើមផ្លូវ បណ្តាលស្លាប់ភ្លាម ៗនៅនឹងកន្លែងកើតហេតុ។
បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយក្នុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនដៃដល់អ្នកឆក់កាបូបមាន ឈ្មោះ សាយ គឹមនី ភេទស្រី​ (ចរឹកប្រុស) អាយុ៣០ឆ្នាំ ស្នាក់នៅ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រីឯម៉ូតូមួយគ្រឿង ដែលធ្វើសកម្មភាព ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HQ-2546។

ចំណែក បុរសរងគ្រោះមិនស្គាល់អត្ត សញ្ញាណនោះទេ បើកបរ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-7006 ។

តាម ប្រភពពីបុរសរងគ្រោះ បានឲ្យដឹង ថា មុនពេលកើតហេតុ គាត់ បាន បើក រថយន្ត មួយគ្រឿងម៉ាកហាយឡែនឌ័រទៅកាត់សក់ នៅហាង មួយកន្លែង តាមបណ្តោយ ផ្លូវ ១០១១ ស្ថិត ក្នុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ:គាត់ដើរចេញពីរថយន្តកំពុង និយាយ ទូរស័ព្ទ ស្រាប់តែ មាន ជនសង្ស័យ ម្នាក់ ខាងលើ ធ្វើសកម្មភាព ឆក់ កាបូបដែលមាន លុយប្រមាណជា ជិត ១ម៉ឺនដុល្លារបានសម្រេច ហើយជិះម៉ូតូគេចខ្លួន ។

តាម ប្រភពដដែល បានបន្ត ថា ភ្លាមៗនោះ គាត់បាន បើក រថយន្ត ដេញ តាម តាំងពី សង្កាត់ ភ្នំពេញថ្មី រហូត ដល់ចំណុចខាងលើនៅក្បែរសាលា ខណ្ឌសែនសុខ ក៏បាន បុក ម៉ូតូរបស់ ជនសង្ស័យខ្ទាតផ្លោងទៅចិញ្ចើមផ្លូវ បណ្តាលឲ្យជនសង្ស័យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកន្លែងកើតយកសម្ភារ​ទៅរក្សាទុកនិងឃាត់ខ្លួនអ្នកបើកបររថយន្តបណ្តោះអាសន្នដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់