ព័ត៌មានជាតិ

និស្សិតសាកលវិទ្យាល័យបៀលប្រាយឆ្នាំទី១ ត្រូវរថយន្តបុកស្លាប់ នៅមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលនិមិត្ត

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៦និង៣៥នាទីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលនិមិត្ត ស្ថិតក្នុងភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំបុកប៉ះម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា ។

រថយន្តធុនធំម៉ាក HINO កុងតឺន័រ ពណ៌ប៉ៃតង ពាក់ស្លាកលេខ ស្វាយរៀង 3A-0342 (អ្នកបើកបររត់គេចខ្លួន)។ ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០១៦ ពាក់ស្លាកលេខ 1N-3732 បើកក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ប្រាក់ កានុន ភេទប្រុស អាយុ១៨ ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យបៀលប្រាយឆ្នាំទី១ រស់នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកការពារសុវត្ថិភាព)។

មូលហេតុ៖ មិនទាន់ដឹងនោះទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រា។ បច្ចុប្បន្នសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងម៉ូតូ និងរថយន្ត យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនិមិត្ត រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់