ព័ត៌មានជាតិ

ផឹកស្រារបៀរួចខ្ចីម៉ូតូជនរងគ្រោះទៅផ្ទះម៉ែតែជិះចំគោលដៅត្រួតពិនិត្យជាតិស្រវឹងហៅសួរនាំ មានអីចុងក្រោយចប់

កណ្ដាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ម៉ោង១០និង០១នាទី នៅចំណុច ផ្ទះជនរងគ្រោះភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ០១នាក់ឈ្មោះស៊ឹង ណែន ភេទស្រី អាយុ៣៧ឆ្នាំ
មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរនៅផ្ទះ។ ជនសង្ស័យ០១នាក់ឈ្មោះ គង់ សុចុន ភេទប្រុស អាយុជាង៤៥ឆ្នាំ នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរនៅផ្ទះ (ឃាត់ខ្លួន)។ សម្ភារ:បាត់បង់មាន ម៉ូតូ១គ្រឿងម៉ាកHonda c125 សេរី ២០១០ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១AM 0825 (បច្ចុប្បន្នម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ)។ សភាពនៃរឿងហេតុ កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានផឹកស្រាបៀផ្ទះជនរងគ្រោះ បន្ទាប់មកជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះជិះទៅផ្ទះម៉ែនៅសង្កាត់ចាក់អង្រែក្រោម នៅពេលជិះដល់ពាក់កណ្តាលផ្លូវក៏ត្រូវសមត្ថកិច្ចចាក់អង្រែក្រោមដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងហៅសួរនាំ ហើយបានពិនិត្យជាតិអាល់កុលគាត់ឃើញមានកម្រិត០,៨៧ ក៏បានឃាត់ខ្លួនគាត់និងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចំនួន២យប់។
លុះពេលចេញមកវិញ ជនសង្ស័យក៏បានប្រាប់រឿងដែលសមត្ថកិច្ចចាប់ឃុំនិងម៉ូតូនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឲ្យជនរងគ្រោះបានដឹង ហើយប្រាប់ជនរងគ្រោះឲ្យទៅយកម៉ូតូនៅអធិកាដ្ឋាននគរបាលខណ្ឌមានជ័យ តែនៅពេលជនរងគ្រោះទៅយកគឺយកមិនបាននោះទេ ព្រោះសមត្ថកិច្ចនៅទីនោះបានតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន១លានរៀល តែជនរងគ្រោះគ្មានលុយបង់ ក៏បានមកប្តឹងសមត្ថកិច្ចប៉ុស្ដិ៍ដើមមៀនឲ្យឃាត់ខ្លួនជនសង្ស័យតែម្តង៕

 

 

 

មតិយោបល់