ព័ត៌មានជាតិ

មន្ត្រីយោធាផ្នែកសិករងស្រុកថ្មពួកម្នាក់ បានធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនពុំដឹងមូលហេតុ

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា មន្ត្រីយោធាផ្នែកសិករងស្រុកថ្មពួកម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ដោយ ចង.ក បង្កឲ្យមានការភ្ញាក់ផ្អើល ដោយសពត្រូវបានគេប្រទះឃើញម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបន្ទប់ដេក ក្នុងបន្ទាយស្ថិតក្នុងភូមិតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ៖ សពជនរងគ្រោះឈ្មោះ ញ៉ែម បូរ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ ជាមន្ត្រីយោធា ផ្នែកបញ្ជូនសារ កងសេនាធំទី២ នៃផ្នែកសឹករងស្រុកថ្មពួក ប្រចាំទិសភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ចន្លោះវេលាម៉ោង០៨ដល់ម៉ោង១១និង៣០ បើតាមឈ្មោះ រ៉ា ភេទប្រុស ជាមន្ត្រីយោធាធ្វើការជាមួយ បាននិយាយថាជនរងគ្រោះ និងមិត្តរួមអង្គភាព បានធ្វើការងារជុំគ្នាជាធម្មតា ចំណែកជនរងគ្រោះបានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ រួចហើយក៏ដើរចូលទៅក្នុងបន្ទប់របស់ខ្លួនបិទទ្វារ លុះដល់ម៉ោងហូបបាយថ្ងៃត្រង់មិនឃើញចេញមកហូបបាយ ខ្លួនក៏ទៅហៅឲ្យហូបបាយ តែមិនលឺតប ពេលខ្លួនបើកទ្វារស្រាប់តែឃើញជនរងគ្រោះបានចង.កធ្វើអត្តឃាតទាំងឯកសណ្ឋាន មិនដឹងស្លាប់ពីពេលណានោះឡើយ ។បើតាមការឲ្យដឹងពីលោកមេបញ្ជាការកងសេនាធំទី២ បាននិយាយថា ជនរងគ្រោះតែងតែនិយាយប្រាប់ថាពិបាកចិត្ត តែមិនដឹងថាគាត់ពិបាកចិត្តរឿងអ្វីនោះទេ ព្រោះគាត់មិនប្រាប់។

លោកអធិការក៏បានបញ្ជាក់បន្ថែមទៀតថា៖ក្រោយពីទទួលបានព័ត៌មាន លោកបានចាត់តាំងកម្លាំងជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍គោករមៀត ដោយសហការណ៍ជាមួយគ្រូពេទ្យ ធ្វើការពិនិត្យសពពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធក្នុងបទល្មើសទេ ហើយគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន ។ ក្រោយពីពិនិត្យរួចសពត្រូវបានប្រគល់ជូនប្រធានអង្គភាព និងក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់