ប៉ៃលិនៈ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ មានករណីយុវជនម្នាក់ ផឹកថ្នាំពុលសម្លាប់ខ្លួន ខណៈឪពុកម្តាយស្តីបន្ទោសឲ្យបន្តិចបន្តួច ស្ថិតនៅក្នុងភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សពមានឈ្មោះ សិត ប៉យ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិ-ឃុំកើតហេតុ (រស់នៅជាមួយឪពុកម្តាយ)។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ឪពុកម្តាយស្តីបន្ទោសឲ្យជនរងគ្រោះ អត់ខំប្រឹងធ្វើការងារ ហើយគិតតែដើរលេងនិង ផឹកស៊ីជាមួយមិត្តភក្តិ បារម្ភក្រែងកូនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន បានណែនាំ ស្រាប់តែជនរងគ្រោះដើរចេញពីផ្ទះ ដោយមិនស្តីរកនរណាទាំងអស់ ។ ក្រោយមកលួចយកថ្នាំបាញ់សម្លាប់ស្មៅចេញពីក្នុងផ្ទះ ទៅផឹកក្នុងបន្ទប់សម្លាប់ខ្លួន។ លុះបាត់ជនរងគ្រោះយូរពេក មិនឃើញចេញពីផ្ទះ ឪពុកម្តាយក៏ចូលទៅមើលក្នុងបន្ទប់ ស្រាប់តែឃើញជនរងគ្រោះបែកពពុះមាត់ និងក្អួតចង្អោរ ភ្លាមៗនោះ បានដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្រ្គោះ តែដោយសារមានសភាពធ្ងន់ពេក មិនអាចសង្រ្គោះបាន អស់រយៈពេលមួយអាទិត្យ ទើបជនរងគ្រោះស្លាប់ ។ សាកសពជនរងគ្រោះ ត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់