ព័ត៌មានជាតិ

ឪពុកមា រំលោភក្មួយស្រីអាយុ ១០ឆ្នាំ ជាច្រើនដង ក្នុងចម្ការកៅស៊ូ ទើបបែកការណ៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

រតនគិរី: កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចចម្ការកៅស៊ូមួយកន្លែង ស្ថិតក្នុងខេត្តរតនគិរី សមត្ថកិច្ច បាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវ: លើអនីតិជន បានសម្រេចជាច្រើនលើក។

ជនសង្ស័យឈ្មោះ ហេង ចាន់ឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិរំលេចស្វាយ ឃុំឧត្ដមសូរិយ៉ា ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរ កម្មករជៀរជ័រកៅស៊ូ (ត្រូវឪពុកមាជនរងគ្រោះ)។ កុមារីរងគ្រោះឈ្មោះ រ.ស.ន អាយុ១០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តរតនគិរី។

ការឃាត់ខ្លួននេះ ធ្វើទ្បើងបន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីឪពុកបង្កើតកុមារីរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុកបរកែវ កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់