ព័ត៌មានជាតិ

ដុតពូកបណ្តាលឲ្យក្លាយជាអគ្គិភ័យឆាបឆេះ សម្ភាៈផ្ទះបាយ សំណាងមិនមានអ្នករងរបួស

ភ្នំពេញៈ នៅវេលាម៉ោង ០១និង១៨ នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែង កើត ឡើងនៅចំណុចផ្លូវព្រះមុន្នីវង្ស ភូមិ៤ សង្កាត់ទំបន់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ម្ចាស់ប្តីឈ្មោះ: គឹម វាសនា ភេ ទ ប្រុស អាយុ ៣ ៦ ឆ្នាំ មុខរបរ: កម្មករ និង ប្រពន្ធឈ្មោះ : ជុំ រំដួល ភេទ ស្រី អាយុ ៤៣ ឆ្នាំ មុខរបរ : អ្នកលក់ខោអាវ ។
មូលហេតុ: បណ្តាល មក ពី ដុតពូក ។
ប្រភេទសំណង់ : ថ្មបេតុង (ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ) ។
ខូចខាតសំភារះ : ឆេះពូកអស់ទាំងស្រុង ព្រមទាំងសម្ភាៈផ្ទះបាយ មួយចំនួន នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាង។

ករណីខាងលើមានរថយន្តការិយា ល័យ អគ្គិភ័យ : ចំនួន ០២ គ្រឿង ប្រេីប្រាស់ទឹក ចំនួន ០១ ឡាន ស្មេីនឹង ០៤ ម៉ែត្រគូប ។
រថយន្តជំនួយៈ ក្រសួងមហាផ្ទៃ ចំនួន ០២ គ្រឿង ពុំបាន ប្រេីប្រាស់ទឹក ។
ពន្លត់ចប់ : នៅម៉ោង ០១:២៥ នាទី រ សៀលនាថ្ងៃខែឆ្នាំដដែល៕

 

មតិយោបល់