ព័ត៌មានជាតិ

ក្មេងទំនើងប្រុសស្រី ៨នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងនោះ ៣នាក់ពាក់ព័ន្ធគ្រឿងញៀន

សៀមរាបៈ ដោយមានការរំលឹកណែនាំពីលោក ណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប លើវិធានការល្បាតពួនស្ទាក់នៅពេលយប់ និងធ្វើការទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈតាមមូលដ្ឋានក្នុងក្រុងសៀមរាប។
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី កម្លាំងនគរបាលរដ្ឋបាលទឹកវិលដឹកនាំដោយលោក ពៅ ថាវរិន្ទ នាយប៉ុស្ដិ៍ បានដឹកនាំកម្លាំងល្បាតត្រួតពិនិត្យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពេលយប់ចំណុចជ្រុងខាងជើងព្រលានយន្តហោះ ក្នុងភូមិប្រីយ៍ចាស់ សង្កាត់ទឹកវិល ប្រទះឃើញក្រុមក្មេងទំនើងចំនួន ៨នាក់ ស្រី២នាក់ ប្រមូលផ្តុំពពាក់ពពូនរួមជាមួយម៉ូតូ ៣គ្រឿង ហើយបានចាប់បញ្ជូនមកឲ្យផ្នែកប្រឆាំងការជួញដូរគ្រឿងញៀន របស់អធិការដ្ឋានធ្វើការត្រួតពិនិត្យរកសារធាតុញៀន ក្នុងចំណោមក្មេងទំនើងទាំងនោះមានផ្ទុកសារធាតុញៀនក្នុងទឹកនោមចំនួន ០៣នាក់ គ្មានសារធាតុញៀន ៥នាក់ ស្រី២នាក់។

ជនឃាត់ខ្លួនទាំង ៨នាក់នោះមាន៖
១-ឈ្មោះ មឿន ដាលីស ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិប្រីយ៍ចាស់ អវិជ្ជមាន។
២-ឈ្មោះ មឿន ស្រីមុំ ភេទស្រី អាយុ ១៧ឆ្នាំ រស់ណៅភូមិប្រីយ៍ចាស់ អវិជ្ជមាន។
៣-ឈ្មោះ បេងជីវ័ន្ត ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិវាល អវិជ្ជមាន។
៤-ឈ្មោះ ជាតិ វិចិត្ត ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិគោកតាចាន់ អវិជ្ជមាន។
៥-ឈ្មោះ យ៉ូវ យ៉ុង ភេទប្រុស អាយុ ១៩ឆ្នាំ អវិជ្ជមាន។
៦-ឈ្មោះ ហុក សិទ្ធា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិវាល វិជ្ជមាន។
៧-ឈ្មោះ ឈិន សីលា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិគោកតាចាន់ វិជ្ជមាន។
៨-ឈ្មោះ រ៉េត រ៉ាត់ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិគោកតាចាន់ វិជ្ជមាន។

ចំពោះក្មេងទំនើងប្រុស-ស្រីអវិជ្ជមានសារធាតុញៀន បានប្រគល់ឲ្យអាណាព្យាបាលយកទៅធ្វើការអប់រំ នៅមូលដ្ឋានវិញ
ចំណែកក្មេងទំនើងមានផ្ទុកសារធាតុញៀនលោក ចែម ចំណាន អធិការរងទទួលការងារគ្រឿងញៀន ធ្វើការបញ្ជូនឲ្យទៅការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនខេត្តបន្តនីតិវិធី៕

មតិយោបល់