តាកែវៈ នៅវេលាម៉ោង០៤និង៤៥នាទីនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨ -៣៩ ត្រង់ចំណុចភូមិ ផ្សារគុម្ពឫស្សី ឃុំតាំងដូង ស្រុក បាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តនិងអ្នកថ្មើរជើង ទិសដៅស្របគ្នា ពីត្បូងទៅជើង រថយន្តមិនស្គាល់ម៉ាក បានបុកអ្នកថ្មើរជើង មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៤០ឆ្នាំជាង (ជនរងគ្រោះជាមនុស្សវិកលចរិត)។ ក្រោយកើតហេតុ រថយន្តបង្កបានបើករត់គេចខ្លួនបាត់ ស្រមោល។
មូលហេតុ៖ រថយន្តបើកក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុកអ្នកថ្មើរជើងម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ដល់ទីតាំងខាងលើ ដើម្បីធ្វើកំណត់ហេតុ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់