កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍឆ្នាំ ជូត ឯកស័កព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី០៩ខែកក្កដា ឆ្នាំ ២០២០ មានករណីប្រទះឃើញសាកសពអណ្តែតទឹក
កេីតហេតុ វេលាម៉ោង១៥ និង៣០នាទី នៅចំណុច ក្នុងទឹកទន្លេបាសាក់ មុខវត្តកោះទៀវ ស្ថិតក្នុងភូមិកោះទៀវ ខ ឃុំសំពៅពូន ស្រុកោះធំ ខេត្ត កណ្តាល ។ ជនរងគ្រោះ ឈ្មោះ វឿន គីមវ៉ាត ភេទ ប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន (ជាមនុស្សសតិមិនគ្រប់ ) មានទីលំនៅៗភូមិកោះ ទៀវ ខ ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
សភាពរឿងហេតុ យោងតាមការសួរបំភ្លឺឈ្មោះ ប៊ន ស្រី ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាម្តាយមីងបង្កើតរបស់ជនរងគ្រោះ បានអោយដឹងថា ជនរងគ្រោះ ជាកូនកំព្រាឪពុក ម្តាយ តាំងពីតូចមកម្លេះ ឪពុកស្លាប់ចោល ឯម្តាយទៅរស់នៅ ខេត្តព្រះសីហនុ មិនដែលមកស្រុកកំណើតទេ ហើយជនរងគ្រោះបានរស់នៅជាមួយគាត់ ដោយជនរងគ្រោះមានជម្ងឺប្រចាំកាយ សតិមិនគ្រប់ (ស្កន់រង្វេងស្មារតី) លុះនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ប្រមាណ ៤,០០នាទីទៀបភ្លឺ ជនរងគ្រោះបានក្រោកពីដំណេក រួចបានដើរចេញពីផ្ទះ តែគាត់ជាម្តាយមីង មិនបានចាប់អារម្មណ៍ទេ ព្រោះជនរងគ្រោះតែងតែក្រោកពីដំណេត រួចចេញពីផ្ទះ លុះភ្លឺច្បាស់ត្រឡប់មកវិញជាប្រចាំ តែនៅថ្ងៃនោះជនរងគ្រោះ មិនបានត្រឡប់មកវិញទេ គាត់ជាម្តាយមីង នឹងបង ប្អូនជិតខាងក៍ជួយដើររក តែរកពុំឃើញរហូតដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៥,៣០នាទី ទើបប្រទះឃើញសាកសពជនរងគ្រោះ អណ្តែតទឹកនៅមុខវត្តកោះទៀវ ឃុំសំពៅពូន រួចបានស្រង់ឡើងលើគោក នឹងរាយការណ៍ជូនអាជ្ញាធរ នឹងរាយការណ៍បន្តមកអធិការដ្ឋាន នគរបាលស្រុក ។ ក្រោយពីទទួលបានព៌តមានផ្នែកជំនាញបានទទួលបញ្ជារពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ ដោយសហការ ជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូពេទ្យ ផ្នែកជំនាញនឹងក្រុមគ្រួសារសព ដើម្បីធ្វើការពិនិត្យសាកសព ។ ការពិនិត្យ សាកសពមានៈសភាពហើម របកស្បែក ធុមក្លិនស្អុយ ពិបាកក្នុងការពិនិត្យ នៅលើដងខ្លួន អវៈយុវៈនឹង ក្បាល ពុំមានស្លាកស្នាម បាក់ គ្រេច ឫទ្រុឌនៅចំណុចណាឡើយ ។ តាមកាសន្និដ្ឋាន របស់លោកគ្រូពេទ្យ នឹងផ្នែកជំនាញជនរងគ្រោះ អាចចុះទឹកលង់បណ្តាលអោយស្លាប់ ពុំមានពាក់ព័ន្ធនឹងករណីផ្សេងឡើយ ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ជនរងគ្រោះត្រូវបានប្រគល់ជូន ក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីយ ។
ព័ត៌មានជាតិ
មតិយោបល់