ក្ដាន់កម្សត់មួយក្បាលត្រូវបានគេឃើញកំពុងតែរត់ ដោយមានព្រួញជាប់នឹងក្បាល ដែលធ្លាយពីម្ខាងទៅម្ខាងទៀត ប៉ុន្តែព្រួញនោះ ត្រូវបានក្រុមអ្នកជំនាញចំណាយពេលមួយសប្តាហ៍ ទើបយកចេញបាន។
ជាក់ស្តែងណាស់ក្តាន់តូចនេះ ត្រូវបានបាញ់ប្រហារដោយអ្នកប្រមាញ់ ព្រោះរដូវកាលនេះជារដូវកាលប្រមាញ់នៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។
ព័ត៌មាននេះ ទទួលបានដោយស្ត្រីម្នាក់ឈ្មោះ Susan Darrah ព្រោះគាត់បានឃើញសត្វក្តាន់កម្សត់មួយក្បាលតែងតែបង្ហាញខ្លួននៅផ្ទះរបស់នាងជាញឹកញាប់ ហើយនាងប្រញាប់រាយការណ៍ទៅនាយកដ្ឋានការពារសត្វព្រៃដើម្បីឲ្យជួយសង្គ្រោះ។
នៅពេលដែលមានឱកាសល្អពួកគេបានចាប់ដកយកព្រួញចេញពីក្បាលរបស់វាបានសម្រេច បន្ទាប់មកក៏ដាក់ថ្នាំផ្សះនៅលើមុខរបួសព្រមទាំងដោះលែងឲ្យចូលទៅក្នុងព្រៃវិញ។ មន្ត្រីការពារសត្វព្រៃបាននិយាយថាព្រួញនោះត្រូវមិនចំកន្លែងសំខាន់ដែលប៉ះពាល់ដល់ជីវិតទេ ហើយពេលនេះវាអាចដើរស៊ីចំណីបានជាធម្មតាទេ៕
មតិយោបល់