ភ្នំពេញៈ ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកូតកីឡាវាយសី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ការប្រកូតនេះ បានចាប់ផ្តើមនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ក្នុងន័យអបអរសារទខួបអនុស្សាវរីយ៍លើកទី២៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០១៦ និងក្នុងគោលបំណងដើម្បីសុខភាព មិត្តភាព សាមគ្គីភាព។ ក្នុងនោះមានកីឡាករមកពីកងរាជអាវុធហត្ថរាជធានី ខេត្ត និងកីឡាករមកពីក្លឹបមុន្នីឋាបរា ហើយរៀបចំតាមកម្រិតអាយុរបស់កីឡាករ គឺអាយុ២០ឆ្នាំដល់៤០ឆ្នាំអាយុ៤១ឆ្នាំដល់៥៥ឆ្នាំ និងចាប់ពីអាយុឆ្នាំ៥៦ឡើង។
ជាលទ្ធផលប្រកួតវិញ្ញាសាវាយគូកីឡាករអាយុ៥៦ឆ្នាំឡើងលេខ១បានទៅលើកីឡាករ សាន់ ពេញ និង ធិន សៅ – លេខ២ លោក មាស ថង និង អ៊ុ សុខលី -លេខ៣ លោក ជា សារិន និងកីឡាករ តាត សេងអាន ប្រគល់មេដាយ,វត្ថុអនុស្សាវរីយ៍ និងម៉ូតូ០១គ្រឿងដោយលោកនាយឧត្តមសេនីយ៍ មាស សាវ៉ន។ វាយគូអាយុ៤១ឆ្នាំដល់ឆ្នាំ៥៥ ៖លេខ១ លោក មឹងពន្លក និងលោក លឹម កៅ -លេខ២កីឡាករម៉ៅ រ៉ានី និងលោក ថាន់ ផាន់ណារិទ្ធ-លេខ៣កីឡាករ មីន វីរៈ និងលោក រស់ អ៊ិនសុផល ប្រគល់មេដាយ និងវត្ថុអនុស្សាវរីយ៍ដោយលោកនាយឧត្តមសេនីយ៍ មាស សំអុល។ វាយគូអាយុ២០ឆ្នាំដល់៤០៖ ឆ្នាំលេខ១កីឡាករ ហាន វុទ្ធី និងលោក ចាន់ សលីដា -លេខ២កីឡាករ កែវ ចន្ថានិងលោក អែម ពុទ្ធា -លេខ៣កីឡាករ ឡេង សុភក្ត្រា និង ឡេង ក្លៃឈីត ប្រគល់មេដាយវត្ថុអនុស្សាវរីយ៍ និងម៉ូតូ០១គ្រឿងដោយលោក វង្ស ពិសេន។
វិញ្ញាសាវាយទោពេញវ័យលេខ១កីឡាករ ចាន់ សលីដា -លេខ២ កីឡាករ អែម ពុទ្ធា -លេខ៣កីឡាករ ឡេ សុភក្ត្រា ការប្រគល់មេដាយ វត្ថុអនុស្សាវរីយ៍ និងម៉ូតូដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សូមបញ្ជាក់ថា លេខ១ទទួលបានរ៉ាកែត១ដើម ស្បែកជើង១គូ ទឹកប្រាក់៦០ម៉ឺនរៀលម៉ូតូ០១គ្រឿង និងមេដាយ១-លេខ២ទទួលបានបានមេដាយ១រ៉ាកែត១ដើម ស្បែកជើង១គូទឹកប្រាក់៤០មឺនរៀល -លេខ៣ ទទួលបានមេដាយ១រ៉ាកែត១ដើម ស្បែកជើង១គូទឹកប្រាក់២០ម៉ឺនរៀល៕
មតិយោបល់