ព័ត៌មានជាតិ

អាសូរណាស់! លោកតាម្នាក់ប្រុងដើរឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់មួយរំពេច

ភ្នំពេញ: កាលពីវេលាម៉ោង ៨និង៣៥នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ៥១ ក្នុងភូមិដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានករណីរថយន្តឆ្លងផ្លូវបុកលោកតាម្នាក់ស្លាប់។

ជនរងគ្រោះឈ្មោះ ឆាយ អាយុ ៥០ឆ្នាំ រស់នៅភូមិស្លែងមានជ័យ ឃុំស្វាំង ស្រុកពញាឮ ខេត្តកណ្តាល មុខរបមិនពិតប្រាកដ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះដើរតាមធម្មតាប្រុងឆ្លងផ្លូវ ខណ:ពេលនោះស្រាប់តែ មានរថយន្តមួយគ្រឿងមិនចាំម៉ាក មកបុកពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់