ព័ត៌មានជាតិ

ក្មេងប្រុសស្រី ២នាក់ បបួលគ្នាទៅលេងទឹក បណ្ដាលឲ្យលង់ស្លាប់

ព្រះសីហនុ: នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៥និង២៥នាទីល្ងាច មានករណីក្មេងប្រុសស្រី ២នាក់ លង់ទឹកស្លាប់ ស្ថិតក្រុមទី៣២ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

ក្មេងរងគ្រោះទាំង ២នាក់៖
១/ឈ្មោះ សឿន វិឆៃ ភេទប្រុស អាយុ ៩ឆ្នាំ ។
២/ឈ្មោះ ច្រឹង ចន្ថា ភេទស្រី អាយុ ១២ឆ្នាំ ក្មេងទាំង០២នាក់ មានមុខរបរជាសិស្ស បច្ចុប្បន្នរស់នៅកន្លែងកើតហេតុខាងលើ ។

មូលហេតុ៖ បបួលគ្នាងូតទឹកលេង ហើយធ្លាក់ចូលរណ្ដៅដីជ្រៅដែលគេកាយកាលពីរដូវប្រាំង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់