ព័ត៌មានជាតិ

ផ្ទុះកំប៉ុងហ្គាស់ឆាបឆេះផ្ទះប្រជាពលរដ្ឋ ទាំងថ្ងៃនៅច្បារអំពៅ

ភ្នំពេញៈ​ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ផ្ទុះកំប៉ុងហ្គាស់ បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ហេតុការណ៍ដែលបង្ករឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនេះ បានកើតឡើងស្ថិតនៅត្រង់ចំណុចផ្ទះលេខ៨៥ ផ្លូវជាតិលេខ១ ភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។

យោងតាមរបានការណ៍របស់មន្ត្រីនគរបាល ខណ្ឌច្បារអំពៅ បានឲ្យដឹងថា ៖ ម្ចាស់ផ្ទះថ្មបេតុងទំហំ (៩ម៉ែត្រ x ១៩ម៉ែត្រ ឈ្មោះ អឹម ស៊ីនួន ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។

ហេតុការណ៍នេះបានបង្ករឲ្យមានការខូចខាត ទូទឹកកក១គ្រឿង និងគ្រឿងជ័រមួយចំនួន ។ តែពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ និងមិនបណ្ដាលឲ្យមានមនុស្សស្លាប់នឹងរបួសមនុស្សទេ ។

ប្រតិបត្តិការនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័ ២គ្រឿង , រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ០១គ្រឿង , ប្រប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ០៤ម៉ែត្រគូប – រថយន្តអគ្គីភ័យសាលាខណ្ឌច្បារអំពៅ ០១គ្រឿង និង០១ឡាន ប្រើទឹក០៤ម៉ែត្រគូប ។ ពន្លត់ចប់នៅវេលាម៉ោង ១និង០០នាទីរសៀល ៕

 

មតិយោបល់