ភ្នំពេញៈ ទីតាំងកត់ឆ្នោតវៀតណាមក្នុងផ្សារត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ មិនត្រូវបានអាជ្ញាធរបង្ក្រាបទេ មេឆ្នោតដែលគ្រប់គ្រងក្នុងផ្សារនោះ ឈ្មោះគេហៅថាតាម៉ាប់ ចំណែកអ្នកកត់ឆ្នោតថា កន្លែងនេះបង់លុយឲ្យសមត្ថកិច្ចអស់ហើយ ទោះសាលាខណ្ឌក៏បង់ឲ្យដែរ។
ដោយឡែកទីតាំងមួយកន្លែងទៀត នៅផ្សារដំបូលខៀវ សង្កាត់ចោមចៅ ភូមិត្រពាំងថ្លឹងដែរនោះ មិនត្រូវបានបង្ក្រាបដូចគ្នា បើទោះបីជាគោលនយោបាយភូមិ ឃុំ សង្កាត់ មិនត្រូវបានដាក់ទុកក្នុងចិត្តពួកគាត់។
នារីវ័យក្មេងអ្នកកត់ឆ្នោតឲ្យគេនោះ បានពោលថា ខ្ញុំគ្រាន់ជាអ្នកកត់ឆ្នោតទេ តែសមត្ថកិច្ចដែលយកលុយល្បែងឆ្នោតគេនោះ ប្រយ័ត្នធ្លាក់តំណែងទៅ៕
មតិយោបល់