ភ្នំពេញៈ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០២ និង០០នាទី មានករណីមនុស្សធ្វើអត្តឃាត(ចង.ក) សម្លាប់ខ្លួន នៅចំណុចក្នុងផ្ទះជួលលេខ៣ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ ។
សពឈ្មោះ កូវ រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីឥទានDL ស្នាក់នៅផ្ទះជួលលេខ៣ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
បន្ទាប់ពីកើតហេតុក្រុមគ្រួសារ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះពិនិត្យជាក់ស្តែងរួច ទើបប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅវត្តទឹកថ្លា ។
តាមការសន្និដ្ឋានលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា សពពិតជាស្លាប់ដោយការចង.ក សម្លាប់ខ្លួនប្រាកដមែន មិនពាក់ព័ន្ធនិងបទល្មើសអ្វីឡើយ៕
មតិយោបល់