ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងទឹកស្រែ ដោយសង្ស័យខ្យល់គ ហេតុការណ៍ នេះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុ ករណីនេះកើតឡើង កាលពីវេលា ម៉ោង០៨និង០៥ នាទីព្រឹកនា ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចវាលស្រែកោះទទឹង ស្ថិតនៅភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណ ឈ្មោះចាន់ សារ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ ជនរងគ្រោះរស់នៅក្នុងបន្ទុកជាមួយបងស្រីបង្កើតឈ្មោះចាន់ សារឹទ្ធ អាយុ៣៨ ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ។
លោកមេឃុំតាលោនិងមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា តាមការរៀបរាប់របស់បងប្អូន សាច់ញាតិ និងអ្នកភូមិ បានប្រាប់ឲ្យដឹងថា កន្លងមកជនរងគ្រោះ ឈ្មោះចាន់ សារ៉េត ឧស្សាហ៍ផឹកស្រាស ជាអចិន្ត្រៃយ៍ មិនសូវហូបបាយ ហូបទឹក លុះដល់ព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០៦និង១៥ នាទីព្រឹកជនរងគ្រោះ បានសុំបងបង្កើតឈ្មោះចាន់ សារិទ្ធ ថាមកស៊ីឈ្នួលឆ្លូកស្រូវពង្រោះឲ្យអ្នកស្រុក ។ បងស្រីក៏មិនប្រកែកជាមួយប្អូនដែរព្រោះថាគាត់ចេះរកប្រាក់ខ្លួនឯង រហូតដល់ម៉ោងកើតហេតុ ស្រាប់តែអ្នកស្រុកមកប្រាប់ថា ជនរងគ្រោះត្រូវជាប្អូនរបស់គាត់លង់ទឹកស្រែស្លាប់ នៅចំណុចខាងលើរួចក៏ផ្តល់ព័ត៌មានឲ្យសមត្ថកិច្ចតែម្តង ។
ប្រភពបានបន្តថា ក្រោយពីការចុះពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះ ឈ្មោះ ចាន់ សារ៉េត (ហៅចេត)គឺបណ្តាលមកពី (ខ្យល់គដួល ទើបលង់ទឹកស្រែស្លាប់) សាកសពត្រូវបាន សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់