កំពង់ធំៈ កាលពីវេលាម៉ោង០៣ និង១៧នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករះបណ្តាលឲ្យម៉ូតូមួយគ្រឿងគាបជាប់ក្រោមរថយន្តបែន នៅលើផ្លូវជាតិលេខ៧១ នៅត្រង់ចំណុចផ្សារកំពង់ថ្ម ស្ថិតក្នុងភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តបែនមួយគ្រឿង បើកបុករថយន្តសាំងយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2Q-3091, រថយន្តឡិចស៊ីស RX300 ពណ៌ស ផ្លាកលេខ 2B-7791 និងរថយន្តកូរ៉ូឡា មួយគ្រឿងទៀត ដែលមិនបានទាមទារសំណងអ្វីនោះទេ ហើយក៏បើករថយន្តចេញទៅបាត់ ។ រថយន្តបង្កខាងលើជាន់ហ្វ្រាំងមិនស៊ី ហើយអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តកិនម៉ូតូសង់ សេ១២៥ ឆ្នាំ២០២០ ផ្លាកលេខកំពង់ធំ 1Q-0042 ម្ចាស់ម៉ូតូដែលជាជនរងគ្រោះ ឈ្មោះ ធីម តុលា ភេទប្រុស ។ បើតាមអ្នកឃើញហេតុការណ៍នៅទីកន្លែងនោះ បាននិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យនរណាម្នាក់ រងរបួសនោះទេចំណែកម៉ូតូត្រូវរថយន្តគាបជាប់ នៅក្រោមរថយន្តខ្ទេចស្ទើរទាំងស្រុង ។ ជនរងគ្រោះដែលខូចខាតម៉ូតូរស់នៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អាយុ ២០ឆ្នាំ មុខរបរបុគ្គលិកធនាគារ ។
ក្រោយពេលកើតហេតុ នគរបាលស្រុកបារាយណ៍បានចុះធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់