ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥៥ លើភ្នំ១៥០០ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៣.១៤៤ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។
ដំណើររឿង៖ មុនពេលកើតហេតុម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1AZ 2119 បើកបរដោយឈ្មោះ ភុំ ចាន់រ៉ា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្ន រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ របួសបាក់ភ្លៅស្ដាំ(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ អ៊ុ ស្រីដា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្ន រស់នៅភូមិបឹងរំលិច ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ របួសបាក់ភ្លៅស្ដាំ(ធ្ងន់) ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្តម៉ាក TOYOTA HILUX វីហ្គោ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 2A 2365 បើកបរដោយឈ្មោះ សោម សុផា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា បច្ចុប្បន្ន រស់នៅភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពុំរងរបួសនោះទេ ។
មូលហេតុ៖ អ្នកបើកបរម៉ូតូមិនប្រកាន់ស្ដាំ ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់