ព័ត៌មានជាតិ

រន្ទះបាញ់ខ្យល់កន្រ្តាក់ បណ្ដាលឲ្យក្របីងាប់ច្រើនក្បាល និងផ្ទះដួលរលំ

ស្វាយរៀង: នៅវេលាម៉ោង ៤និង១០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងឃុំខ្សែត្រ ឃុំត្នោត និងឃុំសំយ៉ោង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មានករណីខ្យល់កន្រ្តាក់ រន្ទះបាញ់ បណ្ដាលឲ្យផ្ទះដួលរលំ ខ្លះរបើកដំបូល និងសត្វក្របីងាប់ច្រើនក្បាលនៅកណ្ដាលវាលស្រែ។

១/ជនរងគ្រោះឈ្មោះ ខាំ សុខា ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងឈូក ឃុំខ្សែត្រ ផ្ទះទំហំ ៦×៧ម៉ែត្រ សង់អំពី ឈើដំបូលសង្ខ័សីប៉ើងអស់៥សន្លឹក។
២/ជនរងគ្រោះឈ្មោះ មាស ឈុន ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំត្នោត ស្រុកកំពង់រោទ៍ ផ្ទះមានទំហំ៦×១៥ម៉ែត្រ សង់អំពីឈើដំបូលសង្ខ័សី របើកប៉ើងដំបូលទាំងស្រុង។
៣/ជនរងគ្រោះឈ្មោះ ប្រាក់ ឈៀន ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិព្រៃរបឺស ឃុំត្នោត ស្រុកកំពង់រោទ៍ ផ្ទះទំហំ៥×៦ម៉ែត្រ សង់អំពីឈើដំបូលសង្ខ័សី បណ្តាលឲ្យដួលខូចខាតទាំងស្រុង។
៤/ម្ចាស់ក្របីឈ្មោះ ខាន់ រ៉េន ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍
៥/ម្ចាស់ក្របីឈ្មោះ ឡាញ់ ចាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិពោធិ៍ម្អម ឃុំត្នោត ស្រុកកំពង់រោទ៍៕

មតិយោបល់