កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា នៅវេលាម៉ោង១០:៤៣នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចទីតាំងប៉ះកង់រថយន្ដដែលមានម្ចាស់ផ្ទះឈ្មោះ ទី សុខហៀង ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ មុខរបរបេីកកន្លែងប៉ះកង់ឡាន និងសប់កង់។មានកម្មករម្នាក់ឈ្មោះ វ៉ាត វ៉ិត ប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតភូមិព្រៃព្រី ឃុំព្រៃជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានសប់កង់រថយន្ដដែលមករកសេវាសប់និងប៉ះកង់ ផ្នែកខាងក្រោយខាងស្ដាំ ពេលបញ្ចូលខ្យល់ស្រាប់តែកង់ឡានបានផ្ទុះបណ្ដាលអោយខ្ទាតមកត្រូវជើងរងរបួសបាក់ជើងស្ដាំ។យោងតាមរបាយការណ៍សមត្ថកិច្ច អ្នកសប់កង់បានខ្យល់ហួសកម្រិតនៃគីឡូផ្ទុក ដោយសារតែរថយន្ដមានទម្ងន់ធ្ងន់ផង គីឡខ្យល់នាឡិកាស្ទង់ផងក៏កេីតហេតុបែបនេះតែម្ដង..,បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនអ្នករបួសត្រូវសង្គ្រោះនៅគ្លីនិចឯកជនសន វ៉ាន កំពង់ស្ពឺករណីធ្ងន់នឹងបន្ដបញ្ជូនទៅមន្ទីរពេទ្យខេត្ដឬរាជធានីភ្នំពេញ ៕
ព័ត៌មានជាតិ
មតិយោបល់