ផ្ទះ ព័ត៌មានជាតិ ករណីគ្រោះថ្នា...

ករណីគ្រោះថ្នាក់ចរាចរណ៍! ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

0

ព្រះសីហនុ: នៅវេលាម៉ោង០៨និង៣៥នាទីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ស្ថិតនៅក្នុងភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយម៉ូតូ០១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ អ្នកបើកបរឈ្មោះ ឆាយ ឆន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ។ លុះដល់ចំណុចកើតហេតុ បានបត់ឆ្វេង ស្រាប់តែមានម៉ូតូ០១គ្រឿងទៀតម៉ាក NM4 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ១CP-៧៦៦៧ អ្នកបើកបរឈ្មោះ ប៊ុន សុភ័ក្រនិត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទិសដៅស្របគ្នា ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យរងរបួសឈ្មោះ ឆាយ ឆន អ្នកបើកបរម៉ូតូ HONDA DREAM បានដឹកបញ្ជូនទៅព្យាបាលនៅគ្លីនិចឯកជនវាលរេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង យកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុក ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើតានីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់