ពោធិ៍សាត់ៈ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២និង៣៥នាទី មានករណីទឹកហូរកួចភ្ញៀវទេសចរណ៍ជាតិចំនួន ២នាក់ នៅចំណុចរមណីដ្ឋានទឹកធ្លាក់ថ្មដាតូច ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះឈ្មោះ ប៊ុន ទិត្យ អាយុ ៣៤ឆ្នាំ រងរបួសក្បាលជង្គុង និងចង្កេះ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិផាស៊ីស្រា ឃុំឬស្សីក្រោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ នូ រ៉ានាត់ អាយុ ២៨ឆ្នាំ (ស្លាប់) ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់៖ ក្រោយកើតហេតុមិនប៉ុន្មានម៉ោង ក៏រកឃើញបុរសរងគ្រោះ និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះនារីរងគ្រោះ កម្លាំងសមត្ថកិច្ចសហការគ្នា រហូតរកឃើញសពនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ៕
មតិយោបល់