ព័ត៌មានជាតិ

រថយន្តរយ៉ែថយក្រោយមិនប្រយ័ត្នបណ្តាលឲ្យកិនក្មេងស្រីម្នាក់ស្លាប់ភ្លាមៗខណះពេលកំពង់ជិះកង់លេងនៅខាងក្រោយ

ភ្នំពេញ: រថយន្តកូរេធុនធំមួយគ្រឿងបានបើកថយក្រោយបណ្តាល្យកិនក្មេងស្រីអាយុ៦ឆ្នាំម្នាក់ស្លាប់នៅកន្លែងខណះពេលជិះកង់លេងនៅខាងក្រោយរថយន្ត ហេតុការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះឈ្មោ ម៉េងហ័រ មានអាយុ៦ឆ្នាំ មានឪពុកឈ្មោះ សម្បត្តិ ដា អាយុ៣០ឆ្នាំ មុខរបរ កម្មករឃ្លាំងសុីម៉ង់ត៍ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។
រថយន្តដែលកិនក្មេងស្រីស្លាប់ម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាកស្លាក់លេខកំពង់ធំ3A-1638១ អ្នកបើកបរជាអ្នកស្រុកជាមួយគ្នា។
តាមប្រភពពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបានដឹកកង់ក្មេងនិងសម្ភារផ្សេងទឥតដែលឪពុកក្មេងផ្ញើរមកពីស្រុក ។នៅពេលមកដល់កន្លែងស្នាក់នៅធ្វើការងារឪពុកដែលជិះម៉ូតូមកដល់មុនក៍បានមកលើកកង់ឲ្យកូនស្រីជិះលេងហើយឪពុកក៍បានលើកអីវ៉ានចេញពីលើរថយន្ត។
តាមព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ទំលាក់អីវ៉ាន់រថយន្តនោះក៍បានរយ៉ែថយក្រោយក៍បានកិនកង់និងក្មេងស្រីបណ្តាលស្លាប់នៅកន្លែងតែម្តង។
បន្ទាប់បង្កគ្រោះថ្នាក់អ្នកប់កបរបានរត់គេចបាត់។
ចំណែករថយន្តនិងកង់ត្រូវបានកម្លាំងជំនាញចុះទៅវាស់វែងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

 

មតិយោបល់