ព័ត៌មានជាតិ

អាសូរណាស់! ឪពុកស្លាប់ និងកូនរងរបួស ករណីចរន្តអគ្គិសនីឆក់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ នៅវេលាម៉ោង ១១និង៤៥នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ មានករណីបុរសម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ និងកូនប្រុសរងរបួសធ្ងន់ ត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះ ភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ឈឿង ភិន ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ (ស្លាប់)។
ជនរងគ្រោះឈ្មោះ យុន តោហ៊ា ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិសង្កាត់កើតហេតុ (រងរបួស)។

ដំណើររឿង៖ មុនពេលកើតហេតុឈ្មោះ យុន តោហ៊ា បានយកខ្សែកាបពណ៌ខ្មៅ បោះទៅទាក់នឹងខ្សែភ្លើងស្រាត ខ្សែបីខាងលើ ដែលមានកម្លាំងភ្លើង 22,000 វ៉ុល ពេលទាក់ខ្សែកាបនិងខ្សែភ្លើង ជនរងគ្រោះក៏យកឫស្សីប្រវែងប្រហែល ១០ម៉ែត្រ ទៅទាញខ្សែចេញមកវិញ ស្រាប់តែឆក់ឈ្មោះ ឈឿង ភិន ដេកដួលទៅនឹងដី បណ្ដាលឲ្យស្លាប់ និងររបួសតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យ ចុះដល់ទីតាំងត្រួតពិនិត្យ រួចប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី និងកូនត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់