ព័ត៌មានជាតិ

ស្លាប់ម្នាក់របួសធ្ងន់ ២នាក់ ស្រាលម្នាក់ ករណីម៉ូតូបុកម៉ូតូ

កណ្ដាល: នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីយប់ ត្រង់ចំណុចមុខផ្ទះឈ្មោះ ហិន ឡេង លើផ្លូវជាតិលេខ៣៨០ ស្ថិតនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA Wave C110 ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ចាម 1J-0081 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ អ៊ឹម ភារម្យ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិតារាមឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (របួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យកាលម៉ែត តាមឡានសាមុយមន្ទីពេទ្យបង្អែកស្រុក) និងអ្នករួមដំណើរពីក្រោយម្នាក់ឈ្មោះ ឆេន ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅខេត្តស្វាយរៀង (រងរបួសធ្ងន់) ត្រូវបានរថយន្តសារមុយដឹកយកទៅមន្ទីពេទ្យកាលម៉ែត) ម៉ូតូបើកក្នុងទិសដៅពីត្បូងមកជើង (ពីសារិកាកែវមកអរិយក្សត្រ) បានបើក
ជែងម៉ូតូមិនស្គាល់ម៉ាក ខាងឆ្វេងដែលមានទិសដៅស្របគ្នា ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA Wave C100 ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1BU-9965 (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ផាន់ សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ ត្រូវបានប្រគល់សពជូនបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី) និងអ្នករួមដំណើរម្នាក់ឈ្មោះ ឃឿន សុផល ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិឃុំជាមួយអ្នកបើកបរ ម៉ូតូបើកក្នុងទិសដៅពីជើងទៅត្បូង(បញ្រ្ចាសទិសគ្នា) ។

មូលហេតុ៖ មកពីអ្នកបើកម៉ូតូទាំងសងខាងបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង មករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់