ព័ត៌មានជាតិ

ឪពុកម្ដាយសូមប្រុងប្រយ័ត្ន ក្មេងអាយុ ១៨ខែម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ដួលស្លាប់ មុខបន្ទប់ទឹក

ព្រះសីហនុៈ នៅវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ចំណុចភូមិឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីក្មេងដួលស្លាប់នៅមុខបន្ទប់ទឹកមួយ។

ជនរងគ្រោះឈ្មោះ កែវ រស្មីបុត្រ ភេទប្រុស អាយុ ១៨ខែ ឪពុកឈ្មោះ កែវ ពិសី ម្តាយឈ្មោះ អ៊ូ ពិសី មានទីលំនៅចំណុចកើតហេតុខាងលើ។

តាមការសន្និដ្ឋានរបស់ជំនាញថា ក្មេងប្រុសខាងលើស្លាប់ដោយសារឆក់ខ្សែភ្លើង បច្ចុប្បន្នសាកសព
ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់