ព័ត៌មានជាតិ

ឲ្យរាង! ឆក់ទូរសព្ទSAMSUNG S8បានហើយ ជិះម៉ូតូគេចខ្លួន ម្ចាស់បើករថយន្តតាមដេញបុកចាប់បានម្នាក់!

ភ្នំពេញ: បុរសជាជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកគ្នា៣នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌច្បារអំពៅ ចាប់ឃាត់ខ្លួនបានភ្លាមៗ ក្រោយពីរូបគេនិងបក្ខពួកចំនួន៣នាក់បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាក SAMSUNG GalaxyS8 មួយគ្រឿងពីបុរសអ្នករត់តាក់ស៊ីម្នាក់ ខណ:ដែលរូបគាត់កំពុងតែចុចលេងហ្គេមបានហើយហើយព្យាយាមជិះរត់ក៏ត្រូវបុរសម្នាក់នោះជិះរថយន្តដេញបុកពីក្រោយបណ្តាលឲ្យបែកមុខបែកមាត់ហើមពោ សឹងតែមើលមិនស្គាល់នោះ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានព្រះមុនីវង្សថ្មី ផ្លូវជាតិលេខ១ ភូមិព្រែក ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ ណន គឹមលាង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បុរសរងគ្រោះ មានឈ្មោះ ឈួន សម្ភស្ស អាយុ ៤០ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិវាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មុនពេលកើតហេតុ បុរសបានយកទូរស័ព្ទដៃម៉ាក SAMSUNG Galaxy S8 ព៌ណទឹកមាស មួយគ្រឿង អង្គុយលេងហ្គេមនៅក្បែររថយន្តរបស់គាត់ពេលដែលកំពុងតែរង់ចាំដឹកម៉ូយពេលនោះក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន ៣នាក់ជិះម៉ូតូម៉ាក ហុងដា C125 ស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅមួយគ្រឿងជិះមកធ្វើ សកម្មភាពឆក់យកតែម្តង។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះបុរសជនរងគ្រោះក៏បានជិះតថយន្តដេគតាម និង ស្រែកថា «ចោរៗ» ធ្វើឲ្យភ្ញាក់ផ្អើលដល់កម្លាំងល្បាតជួយជិះម៉ូតូដេញតាមរហូតដល់ភូមិកោះនរា បុរសអ្នករត់តាក់ ស៊ីក៏បើកតាមទាន់និងបុកម៉ូតូពីដួលនិងបចាប់បានម្នាក់ ចំណែកឯ ២នាក់ទៀតយកទូរស័ព្ទរត់គេចខ្លួនបាត់ និង ចាប់បានអ្នកបើកម៉ូតូម្នាក់ដែលមានរបួសបែកមុខបែកមាត់មើលមុខលែងស្គាល់ ចំណែកឯម៉ូតូក៏រងការខូចខាតយ៉ាងដំណំ ផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ខាងលើ និង ម៉ូតូដែលជិះធ្វើសកម្មភាពយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់