ព័ត៌មានជាតិ

រថយន្តសាំយ៉ុងបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្ដាលឲ្យ២នាក់ប្ដីប្រពន្ធស្លាប់និងរបួស

កំពត: នៅវេលាម៉ោង ៥និង៤៥នាទីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចចម្ការដូងប្រេង ក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

រថយន្តសាំងយ៉ុងធ្វើដំណើរពីកើតទៅលិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C-7024 អ្នកបើកបររត់គេចខ្លួន ក្រោយពីកើតហេតុ
ម៉ូតូសណ្ដោងរ៉ឺម៉កបើកបរពីលិចទៅកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទាំងពីរនាក់ប្ដីប្រពន្ធ របួសធ្ងន់ម្នាក់ស្លាប់ម្នាក់ប្ដី។

ក្រោយកើតហេតុសមត្ថកិច្ច ចុះអន្តរាគមន៍វាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់