ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនចំនួន ១១គីឡូឆ្លងដែន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ស្វាយរៀង: កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី នៅចំណុចវព្រៃរបោះចន្លោះបង្គោលព្រំដែនលេខ169-170 ស្ថិតក្នុងភូមិតាបឹប សង្កាត់/ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោអែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិតបានធ្វើការបង្រ្កាបមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀន បម្រុងឆ្លងដែនឃាត់ខ្លួនបានម្នាក់និងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនមេតំហ្វេតាមីនចំនួន ១១ដុំធំប្រមាណ ១១គីឡូ(វេចខ្ចប់កញ្ចប់តែ១១កញ្ចប់ដាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅ) មានមុខសញ្ញាសង្ស័យចំនួន ២នាក់ជិះម៉ូតូម៉ាក YAMAHA NOVOពណ៌លឿង ពាក់ស្លាកលេខ70K1148.26ជនសង្ស័យម្នាក់រត់គេខ្លួនបាត់។

បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងយកមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ។

ជនសង្ស័យឈ្មោះ ង្វៀង ហុងផុក ភេទប្រុស អាយុ ៣១ឆ្នាំជនជាតិវៀតណាម មុខរបរជាងឈើ មានទីលំនៅឃុំមីលូ ស្រុកជឺមើយ ខេត្តអាងយ៉ាង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង បញ្ជួនទៅកាន់ការិយាល័យជំនាញចាត់ការបន្ត៕

មតិយោបល់