ព័ត៌មានជាតិ

ប្តីយំអោបសពប្រពន្ធបន្ទាប់ពីរថយន្តស្លាកលេខ ខេមរភូមិន្ទ2 2-6327 បើកបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ: នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៦និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តនិងម៉ូតូ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រត្រង់ចំណុចមុខអាហារដ្ឋាន៨៨៨៨ ស្ថិតក្នុងភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ(បណ្ដាលឲ្យភាគីម៉ូតូស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ) ។
ភាគីរថយន្តម៉ាក PAJERO SPORT ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខេមរភូមិន្ទ2 2-6327 (ឃាត់ខ្លួនម្ចាស់រថយន្តមានឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១០ ផ្លូវលេខ៣៨៦ សង្កាត់បឹងកេងកង ខណ្ឌបឹងគេងកង ចំណែកអ្នកបើកមានឈ្មោះ វណ្ណ បូរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅក្នុងបុរីប៉េងហួតជ្រោយចង្វារ (រត់គេខខ្លួនបាត់) ។
និងភាគីម៉ូតូម៉ាក HONDA TODAY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HZ-2363 បើកបរដោយឈ្មោះ សឿង សុវ៉ាត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិអន្លូងឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) ។
បច្ចុប្បន្ន: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើប្រគល់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់