ព័ត៌មានជាតិ

ការងារល្អមិនរកធ្វើ! កម្លាំងជំនាញឃាត់ជនសង្ស័យប្រុសស្រីពាក់ពន្ធ័ករណី…

ព្រះសីហនុ: កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៨ និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀនស្ថិតនៅក្រុម ១៩ ភូមិ ៤ សង្កាត់ លេខ ៤ ក្រុង-ខេត្តព្រះសីហនុ ។
១/ ជនសង្ស័យឈ្មោះ ធី រ៉ាវីត ភេទ ប្រុស ឆ្នាំកំណេីត ២០០៣ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម ១ ៩ ភូមិ ៤ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណេីត ភូមិជេីងគោ សង្កាត់ជេីងគោ ស្រុកព្រៃនប់ ក្រុងព្រះសីហនុ ។ បន្ទាប់ពីបានចម្លេីយជនសង្ស័យខាងលេី ជនខាងលេីមិនព្រមសហការណ៍ ជាមួយសមត្ថកិច្ចទេ ដោយប្រេីវិធានការណ៍ជំនាញ យេីងបានបញ្ជូនជនសង្ស័យ ទៅដល់បន្ទប់ ជួល ទេីបខាងម្ចាស់បន្ទប់ជួលថា ជននេះពិតជាបានជួលបន្ទប់របស់គាត់មែន និងយកបានជនសង្ស័យ ២នាក់ទៀត ១/ ជនសង្ស័យឈ្មោះ ធី រ៉ាវុធ ភេទប្រុស ឆ្នាំកំណេីត ១៩៩៨ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម ១ ៩ ភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ភូមិជេីងគោ សង្កាត់ជេីងគោ ស្រុកព្រៃនប់ ក្រុងព្រះសីហនុ ។ ២/ ជនសង្ស័យ ឈ្មោះ ម៉ា ស្រស់ ភេទស្រី ឆ្នាំកំណេីត ២០០២ ជនជាតិខ្មែរ មុខរបរ ខារ៉ាអូខេ ទីលំនៅបច្ចុប្បន្ន ក្រុម ១ ៩ ភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ស្រុកតាង៉ែនក្រោម ខេត្តប៉ៃលិន ។

វត្ថុតាងរួមមាន :
-ម្សៅក្រាម ព៌ណសថ្លា សង្ស័យសារធាតុញៀន ៤១ កញ្ចប់ធំ
-ទូរសព្ទ័ ០៣ គ្រឿង
-ម៉ូតូ ០២ គ្រឿង
-ជញ្ជីងសម្រាប់ ថ្លឹងគ្រឿងញៀន ចំនួន ០១ គ្រឿង
-ថង់វិចខ្ចប់ មួយចំនួន

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់ ៕

 

មតិយោបល់