ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃសៅរ៍ទី១១ ខែកក្កដា ឆ្នាំ២០២០ ផ្លូវបេតុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីរថយន្ត ហ្វត មួយគ្រឿង ប៉ះគ្នាតិចតួចបើករត់គេច រហូតទៅបុករថយន្តក្រឡុកស៊ីម៉ងត៍ ធ្លាក់ប្រឡាយទៅបុកបង្គោលភ្លើង។
រថយន្តបង្ក ម៉ាកហ្វតរីនជឺ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BI-3994 បើកដោយបុរសម្នាក់ អត់ស្គាល់អត្តសញ្ញាណ រីឯរថយន្តក្រឡុកស៊ីម៉ងត៍ ម៉ាកISUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ5A-1483 ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្ក ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីលិចទៅកើត ខណៈមកដល់រង្វង់មូល ក្រុមង៉ុ យ ក៏ប៉ះរថយន្តមួយគ្រឿងមិនចាំម៉ាក តិចតួចមិនព្រម នៅដោះស្រាយនោះទេ បានព្យាយាមបើករត់យ៉ាងលឿន លុះមកដល់ចំណុច កើតហេតុខាងលើ ក៏បុកបញ្ឆិត ជាមួយរថយន្តក្រឡុកស៊ីម៉ងត៍ ដែលមានទិសដៅ ពីកើតមកលិចផ្នែកខាងឆ្វេង ស្រាប់តែធ្លាក់លូទឹកស្អុយ ទៅបុកដើមព្រីង និងបុកបង្គោលភ្លើងថ្ម បាក់អស់១ដើមទៀត ។
ក្រោយកើតហេតុសមត្ថកិច្ចចុះមកវាស់វែង យករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ។
សូមបញ្ជាក់៖ ករណីនេះ ពុំបណ្ដាលឲ្យមានមនុស្សរងរបួសទេ៕
មតិយោបល់