ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់ ករណីរថយន្តបុកម៉ូតូ នៅក្រុងកែប

កំពត: នៅវេលាម៉ោង ១១និង០០នាទី ថ្ងៃត្រង់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១លើក នៅលើផ្លូវជាតិលេខ33A ក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុង/ខេត្តកែប ក្នុងទិសដៅស្របទិសគ្នា ពីជើងទៅត្បូង ដល់ចំណុចកើតហេតុរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AI-6005 បើកបរដោយឈ្មោះ សាន់ ធូ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានបុកទៅលើអ្នកបើកម៉ូតូម៉ាកសង់កូរ៉េ បើកបរដោយឈ្មោះ ម៉ូវ គួយ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ បណ្តាលឲ្យរងរបួសធ្ងន់ ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ច សហការជាមួយគ្រូពេទ្យខេត្ត ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរបង្អែកខេត្តកំពត។

ក្រោយកើតហេតុតៃកុងរថយន្តបានព្យាយាមបើករត់គេចខ្លួន តែដោយមានបទបញ្ជាពីលោក សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានបញ្ជាដល់មន្ត្រីការិយាល័យជំនាញ និងកម្លាំងអន្តរាគមន៍ពិសេស ដេញស្ទាក់ឃាត់ខ្លួនបាននៅក្បែរវិមានឯករាជ្យខេត្តកែប និងបានបញ្ជូនជនបង្កមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត តាមនីតិវិធីផ្លូវច្បាប់ ចំណែកវត្ថុតាង (រថយន្តនិងម៉ូតូ) យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកែប ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់