ព័ត៌មានជាតិ

ជំងឺប្រចាំកាយប្រកាច់ញឹកញាប់ បណ្ដាលឲ្យបុរសម្នាក់លង់ទឹកស្លាប់ ខណៈដែលជនរងគ្រោះដឹកគោទៅលាងទឹក

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុថ្ងៃសៅរ៍៦រោចខែអាសាឍ ឆ្នាំជូតទោស័កព.ស ២៥៦៤ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១០:៤០នាទី នៅចំណុច បឹងរាំងតាតូចភូមិព្រែកលួង ឃុំ ព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

ជនរងគ្រោះ ចំនួន០១ នាក់ឈ្មោះសែត សុខា ភេទប្រុសអាយុ ៤៧ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិ ឃុំ កើតហេតុ(ស្លាប់)។ ប្រពន្ធ ឈ្មោះម៉ៅ សំអូន ភេទស្រីអាយុ ៥៧ឆ្នាំ
– មានកូន ចំនួន៣នាក់ ប្រុស។

សភាពរឿងហេតុ រយៈពេល៨ឆ្នាំមកហើយជនរងគ្រោះមានជម្ងឺតេតាណុះនិងប្រកាច់ជាញឹកញាប់។ ដល់ថ្ងៃទី១១.០៧
.២០២០វេលាម៉ោង៩:០០នាទី ជនរងគ្រោះបានបរគោខ្លួនចំនួន២ក្បាលទៅលាងទឹកនៅបឹងរាំងតាតូចដែលនៅខាងត្បូង ឈាងខាងកើតភូមិតែម្នាក់ឯង។ រហូតដល់វេលាម៉ោង១០ៈ៤០នាទី ថ្ងៃដដែលឈ្មោះ ជ័យ សុភណ្ឌ ភេទប្រុស ឈ្មោះជយ័ ភាព ភេទប្រុស បានបរគោទៅលាងទឹកដែរ ពេលទៅដល់ ក៏ឃើញសត្វគោជនរងគ្រោះដើរចេញពីទឹកបឹង មកស៊ីដំណាំពោតគេនៅជិតនោះ តែមិនឃើញជនរងគ្រោះទេ ពេលនោះ ឈ្មោះជ័យ សុភណ្ឌ និង ឈ្មោះជ័យ ភាព មានការសង្ស័យទើបនាំគ្នាចុះរាវក្នុងទឹកបឹងក៏ឃើញ ជនរងគ្រោះស្លាប់ក្នុងទឹក ហើយបានស្រង់សាកសពមកដាក់លើគោករួចផ្តល់ដំណឹងជូនក្រុមគ្រួសារបន្ទាប់មកក្រុមគ្រួសារ បានយកសាកសពជនរងគ្រោះមកដាក់នៅផ្ទះហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលួង បន្ទាប់កម្លាំងផ្នែកជំនាញសហករណ៍ជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិគ្រូពេទ្យ និងក្រុមគ្រួសារធ្វើពិនិត្យសាកសពដោយហ្មត់ចត់ សាកសពពោះតឹង មានទឹកហូរចេញតាមមាត់និងតាមច្រមុះក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។
សាកសពជនរងគ្រោះស្លាប់ដោយសារលង់ទឹក ប្រាកដមែន ក្រោយពេលពិនិត្យរួចបានប្រគល់សាកសពជនរងគ្រោះ ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់