ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ត នៅស្រុកស្រុកឳរ៉ាល់

កំពង់ស្ពឺ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូបុកជាមួយរថយន្ត បណ្តាលឲ្យរបួសធ្ងន់ម្នាក់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង៩និង៤០នាទី នៅចំណុចភូមិផ្លោច ឃុំត្រពាំងជោ ស្រុឳរ៉ាល់ ខេត្តកំពង់ស្ពឺ លើផ្លូវជាតិលេខ44គីឡូម៉ែត្រ 76_77 ។
តាមរបាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងមាក់ឌ្រីមសង់សេ125 ពណ៌ខ្មៅសុីរី2020 ពាក់ស្លាកលេខ កំពង់ស្ពឺ 1P-2104 បើកបរក្នុងទិសដៅពីកើតទៅលិចអ្នកបើកបរឈ្មោះ សុខ ចន្នី ភេទ ប្រុស អាយុ20ឆ្នាំ នៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ។ លុះដល់ចំណុចកើតហេតុខាងលើស្រាប់តែ មានរថយន្តមួយគ្រឿង ម៉ាកពុយ ស៊ោ ពណ៌បៃតង សេរី 2005 ពាក់ស្លាកលេខ ភ្នុំពេញ 3A-2475 សន្តោងសឺមីរឺម៉ក ពណ៌ខ្មៅពាក់ស្លាកលេខ 4A-1875 បើកបរដោយឈ្មោះ ឈឺន ភេទប្រុសអាយុ 56ឆ្នាំ រស់ នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ខណះបើកបរបញ្ជាស់ទឹស គ្នាបានបុកចំពីមុខរថយន្តដែលកំពុងបើកបរបណ្ដាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ សុខ ចន្នី ដែលមានអាស្រយដ្ឋានខាងលើ របួសបាក់ខ្មងជើងខាងស្ដាំធ្ងន់ និងម៉ូតូខូចខាតផ្នែកខាងមុខទាំងស្រុង ចំណែកអ្នករបួសត្រូវបានសាច់ញាត្តបាន យកទៅព្យាបាលនៅមនី្ទបង្អែកខេត្តកំពង់ស្ពឺ ។
រីឯវត្ថុតាង កម្លាំងជំនាញ បានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកឪរ៉ាល់ ដើម្បីកសាងសំណុំរឿតាមនីតិវិធី ៕

 

មតិយោបល់