កូរ៉េខាងត្បូង និងអាមេរិក កាលពីថ្ងៃ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ បានធ្វើសម យុទ្ធរួមកម្លាំងទាហានជើងទឹក នៅមុន ពេលដែលសមយុទ្ធកម្លាំងទាហានទ្រង់ ទ្រាយធំដែលនឹងចាប់ផ្ដើមនៅសបា្ដហ៍ ខាងមុខធ្វើឱ្យកូរ៉េខាងជើងសម្ដែងការខឹង សម្បាជាខ្លាំង ។ ការធ្វើសមយុទ្ធកម្លាំងទាហានជើង ទឹកនេះចូលរួមដោយនាវាចម្បាំងកូរ៉េ ខាងត្បូង១០គ្រឿង អមដោយយន្ដហោះ ឈ្លបការណ៍ និងឧទ្ធម្ភាគចក្រជាច្រើន គ្រឿងផងដែរ ហើយក្នុងនោះ ក៏មានការ ចូលរួមពីនាវាពិឃាតអាមេរិក US Aegis និងឧទ្ធម្ភាគចក្រ Sea Hawkផង ដែរ ។ នេះបើតាមការប្រកាសឱ្យដឹងពី អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ កូរ៉េខាងត្បូង ។ អ្នកនាំពាក្យបញ្ជាក់ថា “ការធ្វើសម យុទ្ធនេះគឺដើម្បីពង្រឹងសមត្ថភាពនៅក្នុង ការចូលរួមកម្លាំងការពាររួមរបស់ សម្ពន្ធមិត្ដ” ។
នេះជាការធ្វើសមយុទ្ធមុនមួយរបស់ កម្លាំងទាហានជើងទឹកប្រទេសទាំងពីរ ខណៈដែលគម្រោងធ្វើសមយុទ្ធជាប្រចាំ នឹងចាប់ផ្ដើមនៅថ្ងៃទី២ ខែកុម្ភៈ ដែល មានរយៈពេល៨សបា្ដហ៍ទើបបញ្ចប់ទៅ វិញ។ ការសមយុទ្ធទ្រង់ទ្រាយធំនោះមាន ការចូលរួមពីកម្លាំងទ័ពអាកាស, ទ័ព ថ្មើរជើង និងកងទ័ពជើងទឹកសរុបទាំង អស់ប្រមាណ២០០.០០០នាក់ និង កម្លាំងទាហានអាមេរិកប្រមាណ៣.៧០០ នាក់ផងដែរ ។ ជាមួយគ្នានោះដែរ សម យុទ្ធតាមរយៈកុំព្យួទ័រក៏ត្រូវធ្វើឡើងរយៈ ពេលមួយសបា្ដហ៍ផងដែរដោយគេឱ្យ ឈ្មោះថា Key Resolve ។
ការធ្វើសមយុទ្ធខាងលើនេះកើតឡើង ជាប្រចាំឆ្នាំរវាងអាមេរិក នឹងកូរ៉េខាង ត្បូងស្ថិតនៅតាមបន្ទាត់ព្រំដែនឧបទ្វីប កូរ៉េ ។ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីន តោនបានបញ្ជាក់ថា ការធ្វើសមយុទ្ធនេះ គឺក្នុងលក្ខណៈជាការការពារប៉ុណ្ណោះ ។ ប៉ុន្ដែទោះបីយ៉ាងណា នៅក្នុងក្រសែភ្នែក របស់កូរ៉េខាងជើងមើលឃើញថា ជាការ ប៉ុនប៉ងឈ្លានពានមកលើបូរណភាពទឹក ដីរបស់ខ្លួន ។ ទីក្រុងព្យុងយ៉ាងធ្លាប់បានព្រលយ ពាក្យថា ខ្លួននឹងបញ្ឈប់ការបាញ់សាក ល្បងគ្រាប់បែកបរមាណូ ល្គិកណាកូរ៉េ ខាងត្បូង និងអាមេរិកបញ្ឈប់គម្រោង ធ្វើសមយុទ្ធរួមនោះ ។ ប៉ុន្ដែទីក្រុងវ៉ាស៊ីន តោនបានច្រានចោល ដោយសារតែ ប្រទេសនេះធ្លាប់បានបាញ់សាកល្បង គ្រាប់បែកបរមាណូបួនលើករួចមក ហើយ ហើយអាចគំរាមកំហែងដល់ទឹក ដីកូរ៉េខាងត្បូងយ៉ាងពិតប្រាកដ ។
កាលពីដើមសបា្ដហ៍កន្លងមកនេះ ទីភ្នាក់ងារព័ត៌មានដែលគ្រប់គ្រងដោយ បក្សកុម្មុយនីស្ដកូរ៉េខាងជើងឈ្មោះ Ro-dong Sinmun បានផ្សព្វផ្សាយការ ថា ធ្វើសមយុទ្ធរួមរបស់ទីក្រុងសេអ៊ូល និង ទីក្រុងវ៉ាស៊ីនតោននោះនឹងធ្វើឱ្យប៉ះពាល់ ដល់គម្រោងទាំងអស់ដែលកំពុងស្ថិតក្នុង កាលចរចាជាមួយទីក្រុងព្យុងយ៉ាង ។ ប្រភពបញ្ជាក់ថា “អ្វីមួយដែលជិត សម្រេចទៅហើយនោះ នឹងក្លាយទៅជា អសាឥតការ ខណៈដែលប្រតិកម្មខាង យោធាកំពុងតែខ្លាំងក្លាឡើងឈានដល់ កម្រិតកំពូលនៃសង្គ្រាមនោះ”៕
មតិយោបល់