ព័ត៌មានជាតិ

ហិង្សាដោយចេតនានិងគំរាមសម្លាប់ ប្រើដោយកាំបិតផ្គាក់ ចុងក្រោយសមត្ថកិច្ចឃាត់ជាប់

កណ្ដាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៨និង០០នាទី ចំណុចផ្ទះជនរងគ្រោះភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ០២នាក់ ឈ្មោះធឿន ប៊ុនថន ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ឈ្មោះគៀត កម្សត់ ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ។
ជនសង្ស័យ១នាក់ឈ្មោះគៀត ខេមរា ភេទប្រុស អាយុ៣៨ឆ្នាំ
ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់
ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរមិនពិតបាកដ(ឃាត់ខ្លួន)។
វត្ថុតាងដកហូតមាន កាំបិតផ្កាគ់ដងឬស្សីប្រវែង០.៩២ស.មចំនួន០១ដើម។
សភាពរឿងហេតុ កាលពីថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២០ជនសង្ស័យបានប្រើជនរងគ្រោះឲ្យយករបស់ឲ្យខ្លួនតែរវល់ទើយកឲ្យយឺតបន្តិចរួចក៏ខឹងមិននិយាយរកលុះដល់ថ្ងៃទី១០ខែឆ្នាំដដែលជនសង្ស័យបានឈ្លោះគ្នាជាមួយឈ្មោះគៀត កម្សត់ដែលត្រូវប្អូនក៏បានរាលដាលដល់ជនរងគ្រោះនិងបាននិយាយគំរាមថាបើជួបមុខហែងទៀតអញសម្លាប់ចោលនៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០វេលាម៉ោង០៨ព្រឹកឈ្មោះគៀត កម្សត់ក៏បានមកយកជនរងគ្រោះទៅហូបបាយពេលកំពុងតែហូបបាយស្រាប់តែជនសង្ស័យបានយកកាំបិតផ្កាគ់ដងឬស្សីដេញកាប់ជនរងគ្រោះ
ភ្លាមនោះជនរងគ្រោះក៏មកប្តឹងឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលកំពង់សំណាញ់ចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់