ព័ត៌មានជាតិ

របួសធ្ងន់២នាក់ករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូនិងម៉ូតូ

កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង៧ និង ១០ នាទី នៅលើកំណាត់ផ្លូវជាតិលេខ ២១ ចំណុចខាងជើង ព្រែកមេស្រុក ( ទី ៥៥ ) ស្ថិតនៅក្នុងភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។
តាមប្រភពព័ត៌មាននៅវេលាម៉ោងខាងលើមាន ម៉ូតូម៉ាក យ៉ាម៉ាហា ពណ៌ ក្រហម + ស + ខ្មៅ អត់ស្លាកលេខ មានកញ្ចក់ បើកបរមានទិសដៅពី ត្បូង ទៅ ជើង ( ជ្រៃធំ តាខ្មៅ ) បើកបរដោយឈ្មោះ លាង ភារុន ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ សន្តិសុខ ធនាគារ ស្ថាបនា មានទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មានពាក់មួកសុវត្តិភាព រងរបួស ធ្ងន់ បាក់ឆ្អឹងដងកាំបិត ខាងឆ្វេង កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ បានបុកជាមួយម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1 AH 5344 មានកញ្ចក់ បើកបរមានទិសដៅពី ជើង ទៅ ត្បូង បញ្ច្រាសទិសគ្នា រួចបត់ឆ្វេង ត្រឡប់ក្រោយ បើកបរដោយឈ្មោះ សឿន សុី ណាត ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល អត់ពាក់មួកសុវត្តិភាព រងរបួស ស្រាល កំពុងសំរាកព្យាបាលនៅផ្ទះ ។ ការសន្និដ្ឋាន បឋម
ករណីនេះបង្កឡើងដោយអ្នកបើកបរ ម៉ូតូ ហុងដា សេ ១២៥ ពាក់ស្លាកលេខ កណ្ដាល 1 AH 5344 បត់ត្រឡប់ក្រោយ មិនគោរពសិទ្ធិអាទិភាព ចំណែកអ្នកបើកបរម៉ូតូម៉ាក យ៉ាម៉ាហា បើកបរមានល្បឿនលឿន គ្រប់គ្រងល្បឿនមិនបាន ក៏ បុកចំ បំពង់ស៊ីមុាំង ជំហៀង ខាងឆ្វេង ផ្នែកខាងក្រោយ ម៉ូតូ សេ ១២៥ តែម្ដង ។ ករណីនេះកំលាំងជំនាញ និង កំលាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចរាល់ ហើយយកមធ្យោបាយ ដែលពាក់ព័ន្ធ មករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

 

មតិយោបល់