ក្រចេះៈ ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួលពីលោកកែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយការិយាល័យគ្រឿងញៀនខេត្ត នៅរសៀលថ្ងៃទី១២ ខែកក្កដា បានចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ ភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី។
អធិការនគរបាលក្រុងក្រចេះលោកវរសេនីយ៍ឯក អេង ហឿន បានអោយដឹងថា ប្រតិបត្តិការនេះ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់
១.ឈ្មោះ ឈាវ សុីនា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ
២.ឈ្មោះ ហ៊ួន ប៊ុនធិ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកទាំង២មានទីលំនៅ ភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ) ។
៣.ឈ្មោះ ម៉ាន វ៉ា អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។
ជាមួយគ្នានេះក៏បានដកហូតវត្ថុតាមរួមមាន
-ម្ស៉ៅក្រាមពណ៌ស(សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់(ធំ០៩កញ្ចប់,តូច០២កញ្ចប់) ជិត1គីឡូក្រាម
-ថ្នាំគ្រាប់(សង្ស័យជាគ្រឿងញៀន) ចំនួន ១៦៩គ្រាប់(ពណ៌ផ្កាឈូក ចំនួន១៦៨គ្រាប់ ពណ៌ខៀវ ចំនួន០១គ្រាប់)
-ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង
-ទុយោសម្រាប់ចូករំលែកគ្រឿងញៀន ចំនួន០២
-ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន
បច្ចុប្បន្នជនសង្ស័យ០៣នាក់ និង វត្ថុតាង ត្រូវបានឃាត់ និង រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕
មតិយោបល់