ព័ត៌មានជាតិ

សមត្ថកិច្ចដកហូតកាំភ្លើងកែឆ្នៃ ២ដើម សារធាតុញៀន ៧កញ្ចប់ និងឃាត់ខ្លួននារីម្នាក់

តាកែវ: នៅថ្ងៃអាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១១និង១០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបូរី ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុកអង្គរបូរី បានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយករណី នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ធ្វើការឃាត់ជនសង្ស័យម្នាក់មានឈ្មោះ យ៉ុង សារិន ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ព្រមទាំងដកហូតបានដកហូតបាន ម្សៅក្រាមពណ៌សថ្លា ចំនួន ០៧កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀន០២គ្រឿង កាំភ្លើងកែឆ្នៃ ០២ដើម ម៉ូតូ០១គ្រឿង ទូរស័ព្ទ ០១គ្រឿង និងសម្ភារ:វេចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវបក្ខពួកដែលនៅសេសសល់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់