ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះខ្សែភ្លើង ផ្អើលសមត្ថកិច្ចទន្លេបាសាក់ ចុះអន្តរាគមន៍

ភ្នំពេញ: កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះ៣៥ ផ្លូវ៦៣ ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីអគ្គិភ័យឆេះខ្សែភ្លើង។

សូមបញ្ជាក់៖ ករ​ណីនេះ គ្រាន់តែទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញចុះដល់ទីតាំង ធ្វើការបាញ់ពន្លត់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ៨និង១០នាទីព្រឹកថ្ងៃខែឆ្នាំដដែល មិនបណ្ដាលឲ្យឆេះដល់ពលរដ្ឋទេ៕

មតិយោបល់