ពោធិ៍សាត់ៈ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨និង២០នាទីព្រឹក លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤០-១៤១ ស្ថិតនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ដោយរថយន្តធំដាច់សណ្ដោង រ៉ឺម៉កក្បាលរថយន្ដ រេចង្កូតទៅបុករថយន្ដតូច បណ្តាលឲ្យខូចខាត រថយន្ត ០២គ្រឿង រងរបួសស្រាល ២នាក់ ប្រុសម្នាក់ បានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពអន្សាចំបក់។
រថយន្តបង្កម៉ាក DEWO ពាក់ផ្លាកលេខ ភ្នំពេញ ៣F.២៤៨០ ពណ៌ទឹកប្រាក់ (ធ្វើចរាចរណ៍ពីកើតទៅលិច) អ្នកបើកបរឈ្មោះ វង់ រក្សា អាយុ ៣៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
រថយន្តរងគ្រោះម៉ាក Sany Yong ពាក់ផ្លាកលេខ ភ្នំពេញ ២I.៧៣៤៧ ពណ៌ស (ធ្វើចរាចរណ៍ពីលិចទៅកើត) អ្នកបើកបរឈ្មោះ អ៊ុក រុន អាយុ ៣២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ (រងរបួសស្រាល) អ្នករួមដំណើរឈ្មោះ ផល មាន អាយុ ១៧ឆ្នាំ ភេទស្រី ជនជាតិខ្មែរ ទីលំនៅដូចខាងលើ(រងរបួសស្រាល)។
រថយន្តទាំង ២គ្រឿង បានយកមករក្សាទុកនៅប៉ុស្តិ៍ នគរបាល រដ្ឋបាល អន្សាចំបក់ ជាបណ្ដាះអាសន្ន ៕
មតិយោបល់