ព័ត៌មានជាតិ

ថ្លើមធំ! ចូលលួចគ្រឿងអលង្ការគេ មានអីសមត្ថកិច្ចក្របួចជាប់

បាតដំបង: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សៀង ប្រុស ហៅជុយ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាតដំបង ដោយការ ឃាត់ខ្លួននេះ ធ្វើឡើងតាមបញ្ជារបស់លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ពីបទលួចទ្រព្យសម្បិត្តិរបស់ប្រជាពលរដ្ឋឈ្មោះ សាន សុផាន់ណូ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ប្រភេទលោហធាតុពណ៌លឿង និងពណ៌ស រួមមាន នាឡិកាដៃ២គ្រឿង, ខ្សែក២ខ្សែ, កងដៃ១, ចិញ្ចៀន២វង់(ស១វង់), ក្រវិល១គូ, កាបូបដាក់ប្រាក់តូច១ និងកាំបិតតូច១។

បច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់