សៀមរាបៈ កាលពីវេលាម៉ោង ៨និង២៩នាទី ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ ត្រង់ចំណុចបង្គោលគីឡូលេខ ២៩៨៧ ២៩៨ លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្ដ ២គ្រឿង។
ម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាកហុងដា សេ១២៥សេរី ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1H-9030 បើកបរដោយឈ្មោះ កាយ ម៉ាប ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប (ស្លាប់) ដឹកប្រពន្ធពីក្រោយ ឈ្មោះ ក្រឹម ស្រីខួន អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ (របួសធ្ងន់) ធ្វើដំណើរពីលិចទៅកើត បុកថយន្ដម៉ាក កាមរីបាឡែន ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2Y-9479 បើកបរដោយឈ្មោះ ឆែម លាងសុង ភេទប្រុស អាយុ៤២ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិ តាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ធ្វើដំណើរពីលិចទៅកើត។
បន្ទាប់មកម៉ូតូសណ្ដោងរ៉ឺម៉ក បានរេចង្កូតបន្តទៅបុកជាមួយរថយន្ដដឹកដី ម៉ាក នីសាន់ពណ៌ទឹកស ពាក់ផ្លាកលេខ តាកែវ3A-2621 អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ ធ្វើដំណើរពីកើតទៅលិច។ ក្រោយកើតហេតុ អ្នកបើកបររថយន្ដដឹកដី បានរត់គេចខ្លួនបាត់ទៅ។
មូលហេតុ៖ ម៉ូតូសណ្ដោងរ៉ឺម៉ក បើកលឿន ខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទាំងបីគ្រឿង ទៅរក្សាទុកនៅអធិ ការរដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់