ព័ត៌មានជាតិ

Update៖ មន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃម្នាក់ ពាក់ស័ក្ដ ៤កន្លះ បើករថយន្តទំនើបបុកជញ្ជាំងឃ្លាំង បណ្ដាលឲ្យបាក់.កស្លាប់មួយរំពេច

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយបុរសម្នាក់ បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុកជញ្ជាំឃ្លាំង បណ្តាលឲ្យអ្នកបើកស្លាប់ភ្លាមៗ និងរថយន្តខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១និង ១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងលេខ១៨០០ ត្រង់ចំណុចក្បែរនឹងប៉ុស្តិ៍ទួលសង្កែ២ ស្ថិតក្នុង
សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះឈ្មោះ ពក ភិរម្យ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មន្ត្រីប៉ូលិស នៅក្រសួងមហាផ្ទៃ ពាក់ស័ក្ដ ៤កន្លះ ស្នាក់នៅម្តុំឈូកវ៉ា សង្កាត់គោកឃ្លៀង
ខណ្ឌសែនសុខ មានស្រុកកំណើតនៅឯភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ដំណើររឿង៖ ដើមទ្បើយគេឃើញ បុរសខាងលើ បើករថយន្តមួយគ្រឿងម៉ាក ISUZU MU-X ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-2722 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវបេតុង១៨០០។
លុះមកដល់ចំណុចកើតហេតុ ដោយសាររថយន្តបើកលឿនពេក ហើយស្ថានភាពផ្លូវរាងកាងផងនោះ ទើបបួងចង្កូតមិនទាន់ ក៏អកហ្សើជ្រុលទៅបុកផ្ទប់នឹងជញ្ជាំងឃ្លាំងមួយកន្លែង បណ្តាលឲ្យខ្ទាច៥ម៉ែត រងការខូចខាតខ្ទេចអស់មួយជំហៀងខាងមុខផ្នែកខាងឆ្វេងរថយន្ត ចំណែកអ្នកបើកបរបានស្លាប់ភ្លាមៗ នៅក្នុងរថយន្តតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ធ្វើការវាស់វែង និងវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រីឯសពប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅតម្កល់នៅឯវត្តពោធិ៍ចិតតុង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់