ព័ត៌មានជាតិ

អាជីវកម្មខារ៉ាអូខេចំនួន ០២កន្លែង នៅបើកដំណើរការធម្មតា ស្ថិតក្នុងខណ្ឌចំការមន

ភ្នំពេញៈ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេចំនួន ០២កន្លែង។
នៅយប់ថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០

គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេចំនួន ០២កន្លែង ស្ថិតនៅផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីក្រុមការងារពិនិត្យរួចមកឃើញថា ទីតាំងអាជីវកម្មខាងលើ នៅបើកដំណើរការខារ៉ាអូខេជាធម្មតា។ ដូចនេះក្រុមការងារបានណែនាំឲ្យម្ចាស់អាជីវកម្មផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ដោយឲ្យប្រែក្លាយទីតាំងខាងលើនេះទៅជាភោជនីយដ្ឋានវិញ ប៉ុន្តែត្រូវមានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ៕

មតិយោបល់