ភ្នំពេញៈ ហ៊ីយ៉ាន់ដាយ ជាន់ហ្វ្រាំងមិនស៊ី ជ្រុលទៅបុកហាយឡែនឌ័រខូចខាតទាំងរថយន្តបង្កនិងរថយន្តហាយឡែនឌ័រផ្នែកខាងក្រោយយ៉ាងដំណំរួមទាំងម៉ូតូកង់បីផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ៧០ ចំណុចទល់មុខMSPយានដ្ឋានថែទាំរថយន្ត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3D-3694 បើកបរទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ2AN -0156 ដែលកំពុងបើកយឺតៗស្របទិសគ្នានៅខាងមុខបណ្តាលឲ្យខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ហើយបានរេចង្កូតបន្តទៅម៉ូតូកង់បីបន្តទៀត បណ្តាលឲ្យរងការខូចខាតហើយរឺម៉កក៏ជ្រុលទៅបុករថយន្តម៉ាកឡិសស៊ីសRX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AR-0369 តែដោយខូចខាតតិចចតួចម្ចាស់រថយន្តRX 300ក៏បើករថយន្តចេញបាត់ទៅ។
ហើយរថយន្តបង្កខាងលើក៏រងការខូចខាងផ្នែកខាងមុខផងដែរ។
ចំណែកអ្នកបើករថយន្តបង្ករខាងលើបានឲ្យដឹងថាខ្លួនមិនបានបើកលឿននោះទេព្រោះទើបតែឆ្លងស្តុបដែលនៅខាងលិចកន្លែងកើតហេតុហើយបានបន្តថាមកពីជាន់ហ្វ្រាង្គមិនស៊ីទើបជ្រុលទៅបុកដូចច្នេះ។
ក្រោយពេលកើតហេតុភាគីទាំង៣គាគីបានជជែកដោយស្រាយគ្នាដោយដំណាងភាគីរថយន្តបង្កសុខចិត្តចេញថ្លៃជួសជុលទៅឲ្យខាងរថយន្តហាយឡែនឌ័រនិងរឺម៉កកង់បីដើម្បីបញ្ចប់រឿង៕
មតិយោបល់